ស្វែង​យល់​ពី​ពាក្យ​ខ្លះ​ក្នុង​មេខលា


  • ទំព័រ​បណ្ដាញ (Web Page) : គឺ​ជា​ទំព័រ​ឯកសារ​ទាំង​ឡាយ​ដែល​បាន​ប្រមូល​ផ្ដុំ​នៅ​លើ​អ៊ីនធឺណិត
  • តំបន់​បណ្ដាញ (Web Site) : គឺ​ជា​តំបន់​បណ្ដាញ​​របស់​ស្ថាប័ន​ណា​មួយ ដូចជា អង្គការ រដ្ឋាភិបាល ក្រុមហ៊ុន មហា​វិទ្យាល័យ...ដែល​គេ​បង្កើត​ឡើង​ដាក់​លើ​ប្រព័ន្ធ​មេខលា
  • HTML : Hypertext Markup Language ជា​ភាសា​កូដ​របស់​កម្មវិធី​មេខលា ដែល​ប្រើ​សម្រាប់​បង្កើត​នូវ​ទំព័រ​ក្នុង​ទំព័រ​បណ្ដាញ។
  • ពិធីការ (Protocol) : ជា​ខ្នាត​គំរូ ឬ​សំណុំ​នៃ​ច្បាប់​ដែល​កុំព្យូទ័រ​ប្រើ​សម្រាប់ ទំនាក់​ទំនង​គ្នា​ទៅ​វិញ​ទៅ​មក​បាន។
  • គេហទំព័រ Home Page : គឺ​ជា​គេហទំព័រ​ដំបូង ដែល​នឹង​បង្ហាញ​នូវ​ពេល​អ្នក​បើក  តំបន់​បណ្ដាញ ក្នុង​កម្មវិធី​រុករក​បណ្ដាញ (Web Browser)។
  • អត្ថបទ​តភ្ជាប់​គ្មាន​លំដាប់ Hypertext : ជា​អត្ថបទ​ដែល​មាន​ជាប់​ជា​មួយ​នូវ​ការ​តភ្ជាប់​ទៅ​ទំព័រ​ឯកសារ​​ផ្សេងៗ​ទៀត។


  • អ្វី​ទៅ​ជា www និង URL ?
  1. www ជា​អក្សរ​កាត់​របស់ World Wide Web ហើយ​អក្សរ​កាត់​នេះ​ជា​ភាសា​កូដ​មួយ​ដែល​ប្រើ​សម្រាប់​​ដាក់​ពី​មុខ​អាសយដ្ឋានមេខលា (Internet Address)  ហើយ​អ្នក​អាច​ប្រើប្រាស់​វា​នៅ​ក្នុង​ប្រព័ន្ធ​មេខលា​ដើម្បី​ឆ្ពោះ​ទៅ​រក​គេហ​ទំព័រ ដែល​អ្នក​ចង់​បើក​មើល។
  2. URL ជា​អក្សរ​កាត់​របស់ Uniform Resource Locator ។ តំបន់​បណ្ដាញ​ដែល​ផ្សព្វ​ផ្សាយ​លើ​មេខលា គឺ​មាន​អាសយដ្ឋាន​រៀង​ខ្លួន ហើយ​មាន​ឈ្មោះ​ខុសៗ​​គ្នា នោះ​គេ​ហៅ​ថា uniform resource locator ។

Share on Google Plus

About Hon Seyla

0 comments:

Post a Comment