អ្វីទៅ គឺជាមេខលា?
- អ្វីទៅ គឺជាមេខលា ?មេខលា គឺជាកម្មវិធីរុករកអ៊ីនធឺណិតភាសាខ្មែរមួយ សម្រាប់រុករកតំបន់បណ្ដាញផ្សេងៗ នៅលើប្រព័ន្ធអ៊ីនធឺណិត ដែលមាននាទីជាអ្នកបកប្រែពីភាសា HTML មកជាទំព័របណ្ដាញ ។កម្មវិធីនេះត្រូវបានបកប្រែឡើង ដោយក្រុមការងារគម្រោងកម្មវិធីកុំព្យូទ័រភាសាខ្មែរ (KhmerOS) នៃវិទ្យាស្ថានបើកទូលាយ
ចំណាំ ៖ HTML ជាភាសាកូដមួយបែប
សម្រាប់ឲ្យអ្នកបង្កើតកម្មវិធីសរសេរឡើងដើម្បីបង្កើតទំព័របណ្ដាញ ។
ការប្រើប្រាស់មេខលា
ប្រសិនបើ
កុំព្យូទ័ររបស់អ្នកត្រូវបានភ្ជាប់ទៅមេខលា អ្នកអាចទស្សនាតំបន់បណ្ដាញផ្សេងៗ
ដោយប្រើប្រាស់កម្មវិធីរុករកបណ្ដាញ "Web browser" ។
ដើម្បីទស្សនាតំបន់បណ្ដាញណាមួយ
អ្នកត្រូវដឹងអំពីអាសយដ្ឋានរបស់តំបន់បណ្ដាញនោះ ។
ឧទាហរណ៍
អាសយដ្ឋានតំបន់បណ្ដាញ គឺ www.khmeros.info អ្នកអាចវាយអាសយដ្ឋាននេះ
ក្នុងរបារអាសយដ្ឋាននៃកម្មវិធីរុករកបណ្ដាញដូចជា មេខលា....

0 comments:
Post a Comment